ព្រះត្រៃបិដក ភាគ ២៦
[២៧១] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាកម្មន្តៈ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺ សម្មាកម្មន្តៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
[២៧២] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការវៀរចាកសម្លាប់សត្វ វៀរចាកលួចទ្រព្យគេ វៀរចាកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាកម្មន្តៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។
[២៧៣] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការតម ចៀស គេច វៀរចាកកាយទុច្ចរិតទាំង៣ប្រការ របស់បុគ្គលមានចិត្តជាអរិយៈ មានចិត្តមិនមានអាសវៈ បរិបូណ៌ដោយអរិយមគ្គ អ្នកចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាកម្មន្តៈដ៏ប្រសើរ មិនមានអាសវៈ
ID: 636831823142437285
ទៅកាន់ទំព័រ៖