ព្រះត្រៃបិដក ភាគ ២៦
[២៧៦] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសម្មាអាជីវៈ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺ សម្មាអាជីវៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។
[២៧៧] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវមិច្ឆាអាជីវៈ ចិញ្ចឹមជីវិតដោយសម្មាអាជីវៈ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាអាជីវៈ ប្រកបដោយអាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។
[២៧៨] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការតម ចៀស គេច វៀរចាកមិច្ឆាអាជីវៈ របស់បុគ្គលមានចិត្តជាអរិយៈ មានចិត្តមិនមានអាសវៈ បរិបូណ៌ដោយអរិយមគ្គ ចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាអាជីវៈដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ
ID: 636831823825326344
ទៅកាន់ទំព័រ៖