ព្រះត្រៃបិដក ភាគ ២៦

សម្មាសតិ​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មា​វាយាមៈ​ ​សម្មាសមាធិ​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មាសតិ​ ​សម្មា​ញាណៈ​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មាសមាធិ​ ​សម្មា​វិមុត្ត​ ​កើតមាន​ដល់​បុគ្គល​មាន​សម្មា​ញាណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​អង្គ៨​ ​ឈ្មោះថា​ ​សេខៈ​ ​ប្រកបដោយ​អង្គ១០​ ​ឈ្មោះថា​ ​អរហន្ត​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​២៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​មគ្គ​ទាំងនោះ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សម្មាទិដ្ឋិ​ ​មិច្ឆាទិដ្ឋិ​ ​តែង​សាបសូន្យ​ទៅ​។​ ​អកុសលធម៌​ទាំងឡាយ​ណា​ ​ដ៏​លាមក​ ​ច្រើនប្រការ​ ​ដែល​កើតឡើង​ ​ដោយ​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​ ​អកុសលធម៌​ទាំងឡាយ​នោះ​ ​របស់​បុគ្គល​នោះ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ដ៏​ច្រើន​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​បាន​ ​ព្រោះ​សម្មាទិដ្ឋិ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សម្មាសង្កប្បៈ​ ​មិច្ឆាសង្កប្បៈ​តែង​សាបសូន្យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សម្មាវាចា​ ​មិច្ឆាវាចា​តែង​សាបសូន្យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សម្មា​កម្មន្តៈ​ ​មិច្ឆា​កម្មន្តៈ​តែង​សាបសូន្យ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សម្មាអាជីវៈ​ ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636831824309434034
ទៅកាន់ទំព័រ៖