ព្រះត្រៃបិដក ភាគ ២៦
មិច្ឆាអាជីវៈតែងសាបសូន្យ... ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាវាយាមៈ មិច្ឆាវាយាមៈតែងសាបសូន្យ... ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាសតិ មិច្ឆាសតិតែងសាបសូន្យ... ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាសមាធិ មិច្ឆាសមាធិតែងសាបសូន្យ... ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាញាណៈ មិច្ឆាញាណៈតែងសាបសូន្យ... ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសម្មាវិមុត្តិ មិច្ឆាវិមុត្តិតែងសាបសូន្យ។ អកុសលធម៌ទាំងឡាយណា ដ៏លាមក ច្រើនប្រការ ដែលកើតដោយមិច្ឆាវិមុត្តិជាបច្ច័យ អកុសលធម៌ទាំងឡាយនោះ របស់បុគ្គលនោះ រមែងសាបសូន្យ កុសលធម៌ទាំងឡាយច្រើនប្រការ ក៏ដល់នូវការបរិបូណ៌ ដោយភាវនាបាន ព្រោះសម្មាវិមុត្តិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកុសល២០ ចំណែកខាងអកុសល២០ ដោយប្រការដូច្នេះ។ ធម្មបរិយាយឈ្មោះ មហាចត្តារីសកៈ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ សមណៈ ឬព្រាហ្មណ៍ ទេវតា មារ ឬព្រហ្ម បុគ្គលណាមួយក្នុងលោក ឲ្យប្រព្រឹត្តទៅ មិនបានឡើយ។
ID: 636831824544077455
ទៅកាន់ទំព័រ៖