ព្រះត្រៃបិដក ភាគ ២៦
[២៨១] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ គប្បីសំគាល់នូវធម្មបរិយាយ ឈ្មោះ មហាចត្តារីសកៈនេះថា គួរតិះដៀល គួរហាមប្រាម វាទានុវាទ ប្រកបដោយធម៌ ១០ប្រការ របស់បុគ្គលនោះ រមែងដល់នូវឋានៈគួរតិះដៀល ក្នុងបច្ចុប្បន្ន។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាទិដ្ឋិ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាទិដ្ឋិ គួរអ្នកដ៏ចំរើនបូជាពួកសមណព្រាហ្មណ៍នោះ គួរអ្នកដ៏ចំរើនសរសើរពួកសមណព្រាហ្មណ៍នោះ។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសង្កប្បៈ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាសង្កប្បៈ គួរអ្នកដ៏ចំរើនបូជាពួកសមណព្រាហ្មណ៍នោះ គួរអ្នកដ៏ចំរើនសរសើរពួកសមណព្រាហ្មណ៍នោះ។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវាចា... បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាកម្មន្តៈ... បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាអាជីវៈ... បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវាយាមៈ... បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសតិ... បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសមាធិ... បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាញាណៈ... បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវិមុត្តិ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាវិមុត្តិ
ID: 636831824761599896
ទៅកាន់ទំព័រ៖