ព្រះត្រៃបិដក ភាគ ២៦

គួរ​អ្នក​ដ៏​ចំរើន​បូជា​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​គួរ​អ្នក​ដ៏​ចំរើន​សរសើរ​ពួក​សមណព្រាហ្មណ៍​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​គប្បី​សំគាល់​នូវ​ធម្មបរិយាយ​ ​ឈ្មោះ​ ​មហា​ចត្តា​រី​សកៈ​នេះ​ ​ថា​គួរ​តិះដៀល​ ​គួរ​ឃាត់​ហាម​ ​វាទានុវាទ​ ​ប្រកបដោយ​អង្គ​ ​១០ប្រការ​នេះ​ ​របស់​បុគ្គល​នោះ​ ​តែង​ដល់​នូវ​ឋានៈ​គួរ​តិះដៀល​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ទាំងឡាយ​ណា​ ​នៅ​ក្នុង​ឧក្កល​ជនបទ​ ​ឈ្មោះ​ ​វស្សៈ១​ ​ភញ្ញៈ១​ ​ជា​អ​ហេតុវាទ​ ​អកិរិយវាទ​ ​នត្ថិ​ក​វាទ​ ​ជន​ទាំងឡាយ​នោះ​ ​មិន​គប្បី​សំគាល់​នូវ​ធម្មបរិយាយ​ ​ឈ្មោះ​ ​មហា​ចត្តា​រី​សកៈ​ ​ថា​ ​គួរ​តិះដៀល​ ​មិន​សំគាល់​ថា​ ​គួរ​ឃាត់​ហាម​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​ខ្លាច​ការ​និន្ទា​ ​ប្រទូស្ត​ ​លើកទោស​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ហើយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​មហា​ចត្តា​រី​សក​សូត្រ​ ​ទី៧​។​

ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636831825170883306
ទៅកាន់ទំព័រ៖