ព្រះត្រៃបិដក ភាគ ២៦
អានាបានស្សតិសូត្រ ទី៨
[២៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទមិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ព្រមដោយសាវ័កទាំងឡាយ ជាថេរៈច្រើនរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ គឺព្រះសារីបុត្រមានអាយុ១ ព្រះមហាមោគ្គល្លានមានអាយុ១ ព្រះមហាកស្សបមានអាយុ១ ព្រះមហាកច្ចាយនៈមានអាយុ១ ព្រះមហាកោដ្ឋិតៈមានអាយុ១ ព្រះមហាកប្បិនៈមានអាយុ១ ព្រះមហាចុន្ទមានអាយុ១ ព្រះរេវតមានអាយុ១ ព្រះអានន្ទមានអាយុ១ ព្រមដោយសាវ័កទាំងឡាយ ជាថេរៈដទៃៗទៀត ដែលមានឈ្មោះល្បីល្បាញ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយជាថេរៈ តែងទូន្មាន ប្រៀនប្រដៅ (ពួកភិក្ខុថ្មីៗ)។ ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ១០រូប ក៏មាន
ID: 636831825523903497
ទៅកាន់ទំព័រ៖