ព្រះត្រៃបិដក ភាគ ២៦

លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ភិក្ខុសង្ឃ​ ​ដែល​អង្គុយ​ស្ងៀម​ ​ហើយ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ស្ងាត់​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ស្ងាត់​ចាក​ការចរចា​ ​ហើយ​ឋិតនៅ​ក្នុង​ធម៌​ ​ដែល​ជា​ខ្លឹមសារ​ដ៏​បរិសុទ្ធ​។​ ​បរិស័ទ​មាន​សភាព​យ៉ាងណា​ ​ដែល​គួរ​ដល់​ការ​បូជា​ ​គួរ​ដល់​អាគន្តុកទាន​ ​គួរ​ដល់​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​មាន​សភាព​យ៉ាងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ក៏​មាន​សភាព​យ៉ាងនោះ​ដែរ​។​ ​ទាន​តិចតួច​ ​ដែល​បុគ្គល​ឲ្យហើយ​ ​ទៅជា​ទាន​មានផល​ច្រើន​ ​ឬ​ទាន​ច្រើន​ ​ដែល​បុគ្គល​ឲ្យហើយ​ ​ក៏​រឹងរឹតតែ​មានផល​ច្រើន​ ​ក្នុង​បរិស័ទ​មាន​សភាព​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​ក៏​មាន​សភាព​យ៉ាងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ក៏​មាន​សភាព​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636831826344540435
ទៅកាន់ទំព័រ៖