ព្រះត្រៃបិដក ភាគ ២៦
បរិស័ទមានសភាពយ៉ាងណា ដែលសត្វលោកបានឃើញដោយក្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏មានសភាពយ៉ាងនោះដែរ។ បរិស័ទមានសភាពយ៉ាងណា ដែលបុគ្គលគួរស្ពាយស្បៀង ដើរតាមរកមើលអស់ទីរាប់ដោយយោជន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏មានសភាពយ៉ាងនោះដែរ។
[២៨៥] ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ តែងមានពួកភិក្ខុជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ បានធ្វើកិច្ចដែលគួរធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ចំពោះខ្លួនសម្រេចហើយ មានសំយោជនៈក្នុងភពអស់ហើយ មានចិត្តផុតវិសេសហើយ ព្រោះដឹងដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាឱបបាតិកៈកំណើត ហើយបរិនិព្វានក្នុងលោកនោះ មិនវិលត្រឡប់ចាកលោកនោះមកវិញឡើយ (សុទ្ធាវាស) ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម៥ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ
ID: 636831826590474502
ទៅកាន់ទំព័រ៖