ព្រះត្រៃបិដក ភាគ ២៦

មាន​ភិក្ខុ​ជាស​ក​ទា​គាមី​ ​នឹង​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ ​ព្រោះ​អស់​សំយោជនៈ​ ​៣​ ​ព្រោះ​មាន​រាគៈ​ ​ទោសៈ​ ​និង​មោហៈ​ស្រាលស្តើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​តែង​មាននៅ​ក្នុង​ភិក្ខុសង្ឃ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ជា​សោ​តា​បន្នៈ​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សម្ពោធិញ្ញាណ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ព្រោះ​អស់​សំយោជនៈ៣​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​តែង​មាននៅ​ក្នុង​ភិក្ខុសង្ឃ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​តែង​មាន​ក្នុង​ភិក្ខុសង្ឃ​នេះ​។​
 ​[​២៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​សម្ម​ប្ប​ធាន៤​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​.​.​.​ ​ឥទ្ធិបាទ៤​.​.​.​ ​ឥន្ទ្រិយ៥​.​.​.​ ​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636831826957425490
ទៅកាន់ទំព័រ៖