ព្រះត្រៃបិដក ភាគ ២៦

ពលៈ៥​.​.​.​ ​ពោជ្ឈង្គៈ៧​.​.​.​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ៨​ ​ដ៏​ប្រសើរ​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​តែង​មាននៅ​ក្នុង​ភិក្ខុសង្ឃ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​មេត្តា​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​.​.​.​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​ករុណា​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​.​.​.​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​មុទិតា​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​.​.​.​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​ឧបេក្ខា​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​.​.​.​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​អសុភ​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​.​.​.​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​អនិច្ចសញ្ញា​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​តែង​មាននៅ​ក្នុង​ភិក្ខុសង្ឃ​នេះ​។
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636831827180768265
ទៅកាន់ទំព័រ៖