ព្រះត្រៃបិដក ភាគ ២៦

 [​២៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ចម្រើន​នូវ​អា​នា​បាន​ស្ស​តិ​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចម្រើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចម្រើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញុំាង​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​ ​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ដែល​បុគ្គល​បាន​ចម្រើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញុំាង​ពោជ្ឈង្គ​ទាំង៧​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​ ​ពោជ្ឈង្គ​ទាំង៧​ ​ដែល​បុគ្គល​បាន​ចម្រើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញុំាង​វិជ្ជា​ ​និង​វិមុត្តិ​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​ ​
 [​២៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចម្រើន​ ​ដូចម្តេច​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ដូចម្តេច​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទៅកាន់​ព្រៃ​ក្តី​ ​ទៅកាន់​ម្លប់ឈើ​ក្តី​ ​ទៅកាន់​ផ្ទះ​ស្ងាត់​ក្តី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​តំ​កល់​ស្មារតី​ ​ឲ្យ​មានមុខ​ចំពោះ​ទៅ​រក​ ​(​កម្មដ្ឋាន​)​ ​។​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636831827444763364
ទៅកាន់ទំព័រ៖