ព្រះត្រៃបិដក ភាគ ២៦
មានសេចក្តីខ្មាសបាប បរិបូណ៌ដោយសេចក្តីអាណិតអាសូរ ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងអស់ លះបង់នូវអទិន្នាទាន ជាអ្នកវៀរចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មិនមែនជាមនុស្សល្មួច មានខ្លួនដ៏ស្អាត លះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាកមេថុនធម្ម ដែលជាធម៌របស់អ្នកស្រុក លះបង់មុសាវាទ ជាអ្នកវៀរចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត តពាក្យពិត មានសំដីទៀងទាត់ មិនយាយពាក្យ ដែលគេគប្បីជឿ មិនបានពោលបំភ្លាត់ដល់សត្វលោក លះបង់បិសុណវាចា ជាអ្នកវៀរចាកបិសុណវាចា ឮអំពីទីនេះ មិនបានយកទៅនិយាយប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកជនទាំងឡាយនេះ ឬឮអំពីទីឯណោះ មិនបានយកមកប្រាប់ ដល់ជនទាំងឡាយនេះ ដើម្បីបំបែកជនទាំងឡាយឯណោះ ជាអ្នកផ្សះផ្សាពួកជន ដែលបែកបាក់គ្នាហើយ ឬឲ្យកម្លាំងថែម ដល់ពួកជនដែលបានជានឹងគ្នាហើយ ជាអ្នកពេញចិត្តនឹងការព្រមព្រៀងគ្នា ត្រេកអរនឹងការព្រមព្រៀងគ្នា រីករាយតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែពាក្យ ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា
ID: 636831627450774362
ទៅកាន់ទំព័រ៖