ព្រះត្រៃបិដក ភាគ ២៦

សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​(​ដែល​គ្រោតគ្រាត​)​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​តាំងចិត្ត​ឲ្យ​ស្មើ​ ​(​ក្នុង​អារម្មណ៍​)​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​តាំងចិត្ត​ឲ្យ​ស្មើ​ ​(​ក្នុង​អារម្មណ៍​)​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រួចចាក​នីវរណធម៌​ជាដើម​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រួចចាក​នីវរណធម៌​ជាដើម​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​បញ្ចក្ខន្ធ​ថា​មិន​ទៀង​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​បញ្ចក្ខន្ធ​ ​ថា​មិន​ទៀង​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​ប្រាសចាក​តម្រេក​ ​គឺ​វិបស្សនា​ ​និង​មគ្គ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​ប្រាសចាក​តម្រេក​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​ ​នឹង​ដកដង្ហើម​ចូល​។​ ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636831827889568806
ទៅកាន់ទំព័រ៖