ព្រះត្រៃបិដក ភាគ ២៦

សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចិត្ត​ចេញ​ចាក​កិលេស​ ​(​ព្រមទាំង​ខន្ធ​ ​និង​អភិសង្ខារ​ ​បាន​ដល់​វិបស្សនា​ ​និង​មគ្គ​)​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចិត្ត​ចេញ​ចាក​កិលេស​ ​នឹង​ដកដង្ហើម​ចូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចម្រើន​យ៉ាងនេះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​យ៉ាងនេះ​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​
 [​២៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចម្រើន​ដូចម្តេច​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ដូចម្តេច​ ​ទើប​ញុំាង​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​ ​កាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​វែង​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​ខ្លី​ ​កាល​ដកដង្ហើម​ចូល​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​ខ្លី​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​កាយ​ទាំងពួង​ ​និង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​កាយ​ ​ទាំងពួង​ ​និង​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​កាយសង្ខារ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​កាយសង្ខារ​ ​នឹង​ដកដង្ហើម​ចូល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636831828134052789
ទៅកាន់ទំព័រ៖