ព្រះត្រៃបិដក ភាគ ២៦

សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រួចចាក​នីវរណធម៌​ជាដើម​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រួចចាក​នីវរណធម៌​ជាដើម​ ​នឹង​ដកដង្ហើម​ចូល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​ជា​គ្រឿង​កំណត់​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនបាន​ពោល​ ​នូវ​អា​នា​បាន​ស្ស​តិ​របស់​ភិក្ខុ​ ​ដែល​វង្វេងស្មារតី​ ​មិន​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឈ្មោះថា​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​ជា​គ្រឿង​កំណត់​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ក្នុង​សម័យ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​បញ្ចក្ខន្ធ​ ​ថា​មិន​ទៀង​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​បញ្ចក្ខន្ធ​ ​ថា​មិន​ទៀង​ ​នឹង​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​ប្រាសចាក​តម្រេក​ ​គឺ​វិបស្សនា​ ​និង​មគ្គ​ ​នឹង​ដកដង្ហើម​ចេញ​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636831828820622059
ទៅកាន់ទំព័រ៖