ព្រះត្រៃបិដក ភាគ ២៦

សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​ប្រាសចាក​តម្រេក​ ​នឹង​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​ ​នឹង​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចិត្ត​ចេញ​ចាក​កិលេស​ ​ព្រមទាំង​ខន្ធ​ ​និង​អភិសង្ខារ​ ​បាន​ដល់​វិបស្សនា​ ​និង​មគ្គ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចិត្ត​ចេញ​ចាក​កិលេស​ ​នឹង​ដកដង្ហើម​ចូល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​ជា​គ្រឿង​កំណត់​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​បាន​។​ ​ការ​លះបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ណា​ ​ភិក្ខុ​នោះ​ ​បានឃើញ​ដោយ​ប្រាជ្ញា​ ​ហើយ​ព្រងើយកន្តើយ​ ​ដោយ​ការ​លះបង់​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឈ្មោះថា​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ ​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636831829028493949
ទៅកាន់ទំព័រ៖