ព្រះត្រៃបិដក ភាគ ២៦
ភិក្ខុមានស្មារតីដូច្នោះ ជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញាហើយ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ កំពុងជ្រើសរើស កំពុងត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញាហើយ ក៏ប្រារព្ធនូវសេចក្តីព្យាយាម មិនឲ្យធូរថយឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា បានប្រារព្ធសេចក្តីព្យាយាម មិនឲ្យធូរថយហើយ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនវីរិយសម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការចម្រើនរបស់ភិក្ខុ។ បីតិដែលប្រាសចាកអាមិសៈ ក៏កើតឡើងដល់ភិក្ខុ ដែលប្រារព្ធព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា បីតិដែលប្រាសចាកអាមិសៈ កើតឡើងដល់ភិក្ខុអ្នកប្រារព្ធព្យាយាមហើយ
ID: 636831829485350079
ទៅកាន់ទំព័រ៖