ព្រះត្រៃបិដក ភាគ ២៦
លះបង់ផរុសវាចា ជាអ្នកវៀរចាកផរុសវាចា ក៏សំដីណាមិនមានទោស នាំមកនូវសេចក្តីសុខ ដល់ត្រចៀក (នៃអ្នកដទៃ) ជាពាក្យគួរស្រឡាញ់ ជាពាក្យគួរតំកល់ទុក ក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាពាក្យជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីពេញចិត្ត នៃជនច្រើនគ្នា ជាអ្នកពោលតែសំដីដូច្នោះ លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកនិយាយពាក្យក្នុងកាលគួរ និយាយពាក្យពិត និយាយពាក្យមានប្រយោជន៍ និយាយធម៌ និយាយវិន័យ ជាអ្នកនិយាយសំដី ដែលគួរតំកល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយគ្រឿងអាង ជាពាក្យមានកំណត់ ជាពាក្យប្រកបដោយប្រយោជន៍ តាមកាលគួរ។ ភិក្ខុនោះ វៀរចាកការធ្វើពីជគាម និងភូតគាមឲ្យវិនាស ជាអ្នកបរិភោគភត្តតែ១ពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកបរិភោគក្នុងកាលខុស វៀរចាកការមើលនូវរបាំ និងការស្តាប់នូវចម្រៀង និងភ្លេងប្រគំ (ជាសត្រូវ ដល់កុសលធម៌) វៀរចាកការទ្រទ្រង់ និងការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ជាអ្នកវៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ ជាអ្នកវៀរចាកការទទួលមាស និងប្រាក់
ID: 636831627660446355
ទៅកាន់ទំព័រ៖