ព្រះត្រៃបិដក ភាគ ២៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ភិ​ក្ខុញុំាង​ចិត្ត​ ​ដែល​តាំងនៅ​ខ្ជាប់​ ​ដូច្នោះ​ ​ឲ្យ​ព្រងើយកន្តើយ​ ​ដោយ​ស្រួល​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​ ​(​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វេទនា​)​ ​ក្នុង​វេទនា​ទាំងឡាយ​.​.​.​ ​នូវ​ចិត្ត​ក្នុងចិត្ត​.​.​.​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​ជា​គ្រឿង​កំណត់​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ក្នុង​សម័យ​នោះ​ ​ស្មារតី​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​បាន​តំ​កល់​ខ្ជាប់​ ​មិន​វង្វេង​ភ្លេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ស្មារតី​ដែល​ភិ​ក្ខុ​តំ​កល់​ខ្ជាប់​ ​មិន​វង្វេង​ភ្លេច​ហើយ​ ​ក្នុង​សម័យ​នោះ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​ភិក្ខុ​នោះ​ ​មានស្មារតី​ដូច្នោះ​ ​តែង​ជ្រើសរើស​ ​ត្រិះរិះ​ ​ដល់​នូវ​កិរិយា​ល្បង​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​។
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636831829975878136
ទៅកាន់ទំព័រ៖