ព្រះត្រៃបិដក ភាគ ២៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិ​ក្ខុញុំាង​ចិត្ត​ ​ដែល​តាំងនៅ​ខ្ជាប់​ ​ដូច្នោះ​ ​ឲ្យ​ព្រងើយកន្តើយ​ ​ដោយ​ស្រួល​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ដែល​បុគ្គល​បាន​ចំរើន​ ​យ៉ាងនេះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​យ៉ាងនេះ​ ​រមែង​ញុំាង​ពោជ្ឈង្គ​ទាំង៧​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​
 [​២៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ទាំង៧​ ​ដែល​បុគ្គល​ចំរើន​ហើយ​ដូចម្តេច​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ដូចម្តេច​ ​ទើប​ញុំាង​វិជ្ជា​ ​និង​វិមុត្តិ​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​វិវេក​ ​អាស្រ័យ​វិ​រាគៈ​ ​អាស្រ័យ​និរោធ​ ​ជា​ធម្មជាត​បង្អោន​ចិត្ត​ទៅ​ដើម្បី​លះបង់​។​ ​ភិក្ខុ​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គៈ​.​.​.​ ​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គៈ​.​.​.​ ​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គៈ​.​.​.​ ​ចំ​រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គៈ​.​.​.​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636831830650736736
ទៅកាន់ទំព័រ៖