ព្រះត្រៃបិដក ភាគ ២៦

ចំរើន​សមា​ធិ​សម្ពោ​ជ្ឈង្គៈ​.​.​.​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គៈ​ ​ដែល​អាស្រ័យ​វិវេក​ ​អាស្រ័យ​វិ​រាគៈ​ ​អាស្រ័យ​និរោធ​ ​ជា​ធម្មជាត​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គៈ​ទាំង៧​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​យ៉ាងនេះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​យ៉ាងនេះ​ ​ទើប​ញុំាង​វិជ្ជា​ ​និង​វិមុត្តិ​ ​ឲ្យ​ពេញ​បរិបូណ៌​បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​អា​នា​បាន​ស្ស​តិ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ហើយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​អា​នា​បាន​ស្ស​តិ​សូត្រ​ ​ទី៨​។​

ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 636831830895560739
ទៅកាន់ទំព័រ៖