ព្រះត្រៃបិដក ភាគ ២៦
កាយគតាសតិសូត្រ ទី៩
[២៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា កើតកថាក្នុងចន្លោះនេះថា ម្នាលអ្នកមានអាយុទាំងឡាយ អស្ចារ្យណាស់ ម្នាលអ្នកមានអាយុទាំងឡាយ ចំឡែកណាស់ កាយគតាសតិ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សរសើរថា មានផលច្រើន មានអានិសង្សច្រើន ដោយពិត។ នេះឯង ជាកថាក្នុងចន្លោះ ដែលភិក្ខុទាំងអម្បាលនោះ និយាយមិនទាន់ចប់។
ID: 636831831180727049
ទៅកាន់ទំព័រ៖