ព្រះត្រៃបិដក ភាគ ២៦

កាល​ភិក្ខុ​នោះ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​យ៉ាងនេះ​ ​ក៏បាន​លះបង់​ ​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ ​ដែល​អាស្រ័យ​កាមគុណ​ ​ទាំង៥​។​ ​ព្រោះ​លះបង់​ ​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ទាំងអម្បាល​នោះ​ចេញ​បាន​ ​ចិត្ត​ខាងក្នុង​ក៏​តំ​កល់​មាំ​ ​តំ​កល់​ខ្ជាប់​ ​ដល់​នូវ​ភាវៈ​ខ្ពស់​ឯក​ ​ឈ្មោះថា​ ​ភិ​ក្ខុ​តំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។​
 [​២៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​(​ក្នុង​សាសនា​នេះ​)​ ​ទោះ​ដើរ​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដើរ​ ​ទោះ​ឈរ​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ឈរ​ ​ទោះ​អង្គុយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​អង្គុយ​ ​ទោះ​ដេក​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដេក​។​ ​ឬក៏​កាយ​របស់​ភិក្ខុ​នោះ​ ​តំ​កល់​នៅ​ដោយ​អាការ​យ៉ាង​ណាៗ​ ​ភិក្ខុ​ក៏​ដឹង​ច្បាស់​ ​នូវ​កាយ​នោះ​ ​ដោយ​អាការ​យ៉ា​ងនោះៗ​។​ ​កាល​ភិក្ខុ​នោះ​ ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​យ៉ាងនេះ​ ​ក៏បាន​លះបង់​ ​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ ​ដែល​អាស្រ័យ​នូវ​កាមគុណ​ ​ទាំង៥បាន​។​ ​លុះ​លះបង់​ ​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ទាំងអម្បាល​នោះ​បាន​ហើយ​ ​ចិត្ត​ខាងក្នុង​ ​ក៏​តំ​កល់​មាំ​ ​តំ​កល់​ខ្ជាប់​ ​ដល់​នូវ​ភាវៈ​ខ្ពស់​ឯក​ ​ឈ្មោះថា​ ​ភិ​ក្ខុ​តំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 636831831902708344
ទៅកាន់ទំព័រ៖