ព្រះត្រៃបិដក ភាគ ២៦

 [​២៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ទៅមុខ​ ​និង​ការ​ថយក្រោយ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ក្រឡេក​មើលទៅ​មុខ​ ​និង​ក្រឡេក​មើលទៅ​ទិស​ផ្សេង​ៗ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​បត់​ដៃជើង​ ​និង​លាដៃ​ជើង​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ទ្រទ្រង់នូវ​សង្ឃាដី​ ​បាត្រ​ ​និង​ចីវរ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​បរិភោគភោជន​ ​ផឹកទឹក​ ​ទំពាស៊ី​ខាទ​នីយៈ​ ​និង​ជ​ញ្ជប់​ ​(​នូវ​ភេសជ្ជៈ​ ​មាន​សប្បិ​ជាដើម​)​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​បន្ទោបង់​នូវ​ឧច្ចារៈ​ ​បស្សាវៈ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេកលក់​ ​ភ្ញាក់​ឡើង​ ​និយាយ​ ​និង​នៅ​ស្ងៀម​។​ ​កាល​ភិក្ខុ​នោះ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​យ៉ាងនេះ​ ​ក៏បាន​លះបង់​ ​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ ​ដែល​អាស្រ័យ​កាមគុណ​ ​ទាំង៥បាន​។​ ​ព្រោះ​លះបង់​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ទាំងអម្បាល​នោះ​បាន​ហើយ​ ​ចិត្ត​ខាងក្នុង​ ​ក៏​តំ​កល់​មាំ​ ​តំ​កល់​ខ្ជាប់​ ​ដល់​នូវ​ភាវៈ​ខ្ពស់​ឯក​ ​ឈ្មោះថា​ ​ភិ​ក្ខុ​តំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636831832157162898
ទៅកាន់ទំព័រ៖