ព្រះត្រៃបិដក ភាគ ២៦
ជាអ្នកវៀរចាកការទទួលនូវធញ្ញជាតិឆៅ វៀរចាកការទទួលសាច់ឆៅ វៀរចាកការទទួលស្រី និងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោលញី វៀរចាកការទទួលស្រែ និងចំការ វៀរចាកការប្រកបទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ និងការទៅដោយគេប្រើអំពីផ្ទះមួយ ទៅផ្ទះមួយ វៀរចាកការទិញ និងការលក់ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង បញ្ឆោតដោយភាជន៍កាឡៃមាស (ជាដើម) និងការបញ្ឆោត ដោយរង្វាស់រង្វាល់ វៀរចាកការប្រកបអំពើវៀច គឺបង្ខុស បំភាន់ និងការបោកប្រាស និងការបន្លំ ដោយរបស់ក្លែង វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) និងការសម្លាប់ ចង លាក់ខ្លួនពួនចាំធ្វើអំពើអាក្រក់ និងការប្លន់កំហែងយកទ្រព្យ។ ភិក្ខុនោះ ជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ កាលបើចេញទៅ ក្នុងទិសណាៗ តែងកាន់យក (តែគ្រឿងបរិក្ខារ ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួនចេញទៅ សកុណជាតិ ដែលមានស្លាប
ID: 636831627899940053
ទៅកាន់ទំព័រ៖