ព្រះត្រៃបិដក ភាគ ២៦
ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់នូវកាយនេះឯង ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ក៏មានឧបមេយ្យ ដូច្នោះឯង។ កាលភិក្ខុនោះមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះហើយ ក៏លះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥បាន។ លុះលះបង់នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅទាំងអម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏មាន។
ID: 636831832691603466
ទៅកាន់ទំព័រ៖