ព្រះត្រៃបិដក ភាគ ២៦

 [​២៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ពិចារណា​ឃើញច្បាស់​ ​នូវ​កាយ​នេះឯង​ ​ដែល​ឋិតនៅ​យ៉ាងណា​ ​ដែ​លតំ​កល់​នៅ​យ៉ាងណា​ ​ដោយ​កំណត់​ថា​គ្រាន់តែ​ជា​ធាតុ​ ​ដូច្នេះ​ថា​ ​ក្នុង​កាយ​នេះ​ ​មាន​ធាតុដី​ ​ធាតុទឹក​ ​ធាតុភ្លើង​ ​ធាតុខ្យល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អ្នក​ពិឃាត​គោ​ក្តី​ ​កូនសិស្ស​នៃ​បុរស​អ្នក​ពិឃាត​គោ​ក្តី​ ​ដែល​ប៉ិនប្រសប់​ ​គប្បី​សម្លាប់​គោ​ ​ហើយ​រំលែក​ជា​ចំ​ណែ​កៗ​ ​អង្គុយ​នៅ​ទៀប​ផ្លូវ​ធំ​បែក​ជា៤​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញច្បាស់​ ​នូវ​កាយ​នេះឯង​ ​ដែល​ឋិតនៅ​យ៉ាងណា​ ​ដែ​លតំ​កល់​នៅ​យ៉ាងណា​ ​ដោយ​កំណត់​គ្រាន់តែ​ជា​ធាតុ​ ​ដូច្នេះ​ថា​ ​ក្នុង​កាយ​នេះ​ ​មាន​ធាតុដី​ ​ធាតុទឹក​ ​ធាតុភ្លើង​ ​ធាតុខ្យល់​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​។​ ​កាល​ភិក្ខុ​នោះ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​យ៉ាងនេះ​ហើយ​ ​ក៏​លះបង់​ ​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ ​ដែល​អាស្រ័យ​កាមគុណ​ទាំង៥បាន​។​ ​លុះ​លះបង់​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ទាំងអម្បាល​នោះ​បាន​ហើយ​ ​ចិត្ត​ខាងក្នុង​ ​ក៏​តំ​កល់​មាំ​ ​តំ​កល់​ខ្ជាប់​ ​ដល់​នូវ​ភាវៈ​ខ្ពស់​ឯក​ ​ឈ្មោះថា​ ​ភិ​ក្ខុ​តំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 636831832934147339
ទៅកាន់ទំព័រ៖