ព្រះត្រៃបិដក ភាគ ២៦

 [​៣០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​ធម៌​ទាំងឡាយ​ជាអកុសល​ ​ហើយ​ចូល​ដល់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ជោកជាំ​ ​ឲ្យ​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ឯកទេស​បន្តិចបន្តួច​នៃ​ករជកាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ជាង​កោរ​កាត់​ ​ឬ​កូនសិស្ស​របស់​ជាង​កោរ​កាត់​ ​ដែល​ប៉ិនប្រសប់​ ​រោយ​នូវ​លំអិត​សម្រាប់​ងូត​ ​ទៅ​ក្នុង​ផ្តិល​សំរិទ្ធិ​ ​ហើយ​ស្រោច​ស្រប់​ ​ច្របល់​ដោយ​ទឹក​។​ ​ឯ​ដុំ​លំអិត​សម្រាប់​ងូត​នោះ​ ​ក៏​រលាយ​ទៅ​ដោយ​ទឹក​ ​ជ្រួតជ្រាប​ទៅ​ក្នុងទឹក​ ​ច្រឡូកច្រឡំ​ដោយ​ទឹក​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មិនបាន​ខ្ចាត់ខ្ចាយ​ចេញពី​គ្នា​ឡើយ​ ​ដូចម្តេច​មិញ​ ​
ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 636831834003298491
ទៅកាន់ទំព័រ៖