ព្រះត្រៃបិដក ភាគ ២៦
ក៏ស្រាប់តែធារទឹកត្រជាក់ជោរឡើង អំពីអន្លង់ទឹកនោះ ហើយញុំាងអន្លង់ទឹកនោះឯង ឲ្យជោកជាំ ឲ្យពោរពេញ ឲ្យបរិបូណ៌ ឲ្យហូរហៀរ ដោយទឹកត្រជាក់ (នោះ) ឯកទេសបន្តិចបន្តួច នៃអន្លង់ទឹកទាំងអស់នោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ឯកទេសបន្តិចបន្តួច នៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ ក៏យ៉ាងដូច្នោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។
[៣០៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះនឿយណាយ ចាកបីតិ។បេ។ ក៏បានដល់តតិយជ្ឈាន។ ភិក្ខុនោះ
ID: 636831834523188227
ទៅកាន់ទំព័រ៖