ព្រះត្រៃបិដក ភាគ ២៦

ញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ជោកជាំ​ ​ឲ្យ​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​សុខៈ​ ​ដែល​ប្រាសចាក​បីតិ​ ​ឯកទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយ​សុខៈ​ ​ដែល​ប្រាសចាក​បីតិ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ផ្កា​ជលជាតិ​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ក្នុង​គុម្ព​នៃ​ព្រលិត​ក្តី​ ​ក្នុង​គុម្ព​នៃ​ឈូកក្រហម​ក្តី​ ​ក្នុង​គុម្ព​នៃ​ឈូកស​ក្តី​ ​តែង​កើតឡើង​ក្នុងទឹក​ ​ចម្រើនឡើង​ក្នុងទឹក​ ​លូតលាស់​ឡើង​តាម​ទឹក​ ​លិច​នៅក្នុង​ទឹក​ ​ជោកជាំ​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​ទឹក​ត្រជាក់​ ​តាំង​អំពី​ចុង​ ​រហូតដល់​គល់​ ​ឯកទេស​បន្តិចបន្តួច​ ​នៃ​ផ្កា​ជលជាតិ​ទាំងអស់​នោះ​ ​គឺ​ព្រលិត​ក្តី​ ​ឈូកក្រហម​ក្តី​ ​ឈូកស​ក្តី​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយ​ទឹក​ត្រជាក់​នោះ​ ​មិន​មាន​ឡើយ​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិ​ក្ខុញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ជោកជាំ​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​សុខៈ​ ​ដែល​មិន​មាន​បីតិ​ ​ឯកទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយ​សុខៈ​ ​ដែល​មិន​មាន​បីតិ​នោះ​ ​មិន​មាន​ឡើយ​ ​ដូច្នោះឯង​។​ ​កាល​ភិក្ខុ​នោះ​ ​មិន​ប្រមាទ​យ៉ាងនេះ​ហើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។
ថយ | ទំព័រទី ៣៨៩ | បន្ទាប់
ID: 636831834775202641
ទៅកាន់ទំព័រ៖