ព្រះត្រៃបិដក ភាគ ២៦
កាលហើរទៅ ក្នុងទិសណាៗ រមែងមានតែទម្ងន់ស្លាប របស់ខ្លួនប៉ុណ្ណោះ ហើរទៅ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចភិក្ខុជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ កាលបើចេញទៅ ក្នុងទិសណាៗ តែងកាន់យក (តែគ្រឿងបរិក្ខារ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ដូច្នោះឯង។
[១៧] ភិក្ខុនោះបរិបូណ៌ដោយសីលក្ខន្ធដ៏ប្រសើរនេះហើយ តែងទទួលនូវសេចក្តីសុខ ដែលមិនមានទោស ខាងក្នុងសន្តាន។ ភិក្ខុនោះ បានឃើញរូបដោយភ្នែក មិនកួចកាន់នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្ទ្រិយ ព្រោះហេតុតែមិនបានសង្រួមនូវចក្ខុន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ។ បានឮសំឡេងដោយត្រចៀក... បានធុំក្លិនដោយច្រមុះ... បានទទួលរស ដោយអណ្តាត...
ID: 636831628169725484
ទៅកាន់ទំព័រ៖