ព្រះត្រៃបិដក ភាគ ២៦

 [​៣០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​លះបង់​នូវ​សេចក្តី​សុខ​ផង​។​បេ​។​ ​ក៏​ចូលកាន់​ចតុត្ថជ្ឈាន​។​ ​ភិក្ខុ​នោះ​ ​ក៏​ផ្សព្វផ្សាយ​នូវ​ករជកាយ​នេះឯង​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​អង្គុយ​នៅ​ ​ឯកទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​នោះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ ​យក​សំ​ពត់​ស​ ​មក​ដណ្តប់​កាយ​ ​ព្រមទាំង​ក្បាល​ ​អង្គុយ​នៅ​ ​ឯកទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​ ​របស់​បុរស​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយ​សំ​ពត់​សនោះ​ ​មិន​មាន​ឡើយ​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ផ្សព្វផ្សាយ​នូវ​ករជកាយ​នេះឯង​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​អង្គុយ​នៅ​ ​ឯកទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​នោះ​ ​មិន​មាន​ឡើយ​ ​ក៏​ដូច្នោះឯង​។​ ​កាល​ភិក្ខុ​នោះ​ ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​យ៉ាងនេះ​ហើយ​ ​ក៏​លះបង់​ ​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ ​ដែល​អាស្រ័យ​កាមគុណ​ ​ទាំង៥បាន​។​ ​ព្រោះ​លះបង់​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ទាំងអម្បាល​នោះ​បាន​ហើយ​ ​ចិត្ត​ខាងក្នុង​ ​
ថយ | ទំព័រទី ៣៩០ | បន្ទាប់
ID: 636831834994065160
ទៅកាន់ទំព័រ៖