ព្រះត្រៃបិដក ភាគ ២៦

 [​៣១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ក្អម​ទឹក​ស្ងួត​ធេង​ទទេ​ ​ដែលគេ​ដាក់លើ​ជើង​សម្រាប់​រង​។​ ​វេលា​នោះ​ ​មាន​បុរស​ទៅ​នាំ​យក​ទឹក​មក​ចាក់​ ​(​ក្នុង​ក្អម​នោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​បុរស​នោះ​ ​គួរ​នឹង​ចាក់ទឹក​ ​(​ក្នុង​ក្អម​នោះ​)​ ​បាន​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​មារ​តែង​បាន​នូវ​ចន្លោះ​ ​របស់​ភិក្ខុ​នោះ​ ​មារ​តែង​បាន​នូវ​អារម្មណ៍​របស់​ភិក្ខុ​នោះ​ ​ក៏​យ៉ាង​ដូច្នោះឯង​។​
 [​៣១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​មារ​មិនបាន​នូវ​ចន្លោះ​ ​របស់​ភិក្ខុ​នោះ​ ​មារ​មិនបាន​នូវ​អារម្មណ៍​ ​របស់​ភិក្ខុ​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ដាក់​ដុំ​អម្បោះ​ដ៏​ស្រាល​ ​ទៅលើ​សន្លឹកទ្វារ​ ​ដែល​ធ្វើពីឈើ​ខ្លឹម​សុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ដុំ​អម្បោះ​ដ៏​ស្រាល​នោះ​ ​គួរ​នឹង​បាន​នូវ​ចន្លោះ​លើ​សន្លឹកទ្វារ​ ​ដែល​ធ្វើពីឈើ​ខ្លឹម​សុទ្ធ​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​មិនបានទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់
ID: 636831835878825765
ទៅកាន់ទំព័រ៖