ព្រះត្រៃបិដក ភាគ ២៦

បាន​ចម្រើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​មារ​មិនបាន​នូវ​ចន្លោះ​ ​របស់​ភិក្ខុ​នោះ​ ​មារ​មិនបាន​នូវ​អារម្មណ៍​ ​របស់​ភិក្ខុ​នោះ​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​៣១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ឈើ​ស្រស់​ដែល​ប្រកបដោយ​ជ័រ​។​ ​វេលា​នោះ​ ​មាន​បុរស​ទៅ​យក​ឈើ​ពំនួតភ្លើង​ខាងលើ​មក​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ញុំាង​ភ្លើង​ឲ្យ​កើតឡើង​ ​អាត្មាអញ​ ​នឹង​ធ្វើ​តេជោធាតុ​ ​(​ឲ្យ​កើតឡើង​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ដូចម្តេច​ ​បុរស​នោះ​ ​នាំ​យក​ឈើ​ពំនួតភ្លើង​ខាងលើ​ ​មក​ពួត​នឹង​ឈើ​ស្រស់​ ​ដែល​ប្រកបដោយ​ជ័រ​ឯណោះ​ ​គួរឲ្យ​កើតជា​ភ្លើង​ ​គួរឲ្យ​ទៅជា​តេជោធាតុ​បាន​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​មិនបានទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​មារ​មិនបាន​នូវ​ចន្លោះ​ ​របស់​ភិក្ខុ​នោះ​ ​មារ​មិនបាន​នូវ​អារម្មណ៍​ ​របស់​ភិក្ខុ​នោះ​ឡើយ​ ​ក៏​យ៉ាង​ដូច្នោះឯង​។​
 [​៣១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ក្អម​ទឹក​ ​ដ៏​ពេញដោយ​ទឹក​ស្មើ​ត្រឹម​កណ្តាប់​មាត់​ ​ល្មម​ក្អែក​ផឹក​បាន​ ​ដែលគេ​ដាក់លើ​ជើង​សម្រាប់​រង​។​ ​ប្រសិនបើ​មាន​បុរស​ទៅ​ដងទឹក​ ​យក​មក​ចាក់​ថែម​ ​(​ក្នុង​ក្អម​នោះ​ទៀត​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តើ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​
ថយ | ទំព័រទី ៣៩៤ | បន្ទាប់
ID: 636831836187293408
ទៅកាន់ទំព័រ៖