ព្រះត្រៃបិដក ភាគ ២៦
ដូចម្តេច បុរសនោះ គួរនឹងចាក់ទឹកថែម (ទៅក្នុងក្អមនោះទៀត) បានដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗហើយ មារមិនបាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវអារម្មណ៍ របស់ភិក្ខុនោះឡើយ យ៉ាងដូច្នោះឯង។
[៣១៤] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ក្រៃលែង ចំពោះធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ក្រៃលែង កាលបើហេតុនៃសតិមានហើយ ចិត្តក៏បានដល់នូវភាវៈជាក់ច្បាស់ ក្នុងធម៌នោះៗ។ ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមទឹក ដ៏ពេញដោយទឹកស្មើកណ្តាប់មាត់ ល្មមក្អែកឱនផឹកបាន ដែលគេដាក់លើជើងសម្រាប់រង។ ប្រសិនបើមានបុរសមានកំលាំង មកប៉ះពាល់ត្រូវក្អមទឹកនោះ (ឲ្យផ្អៀងទៅ) ខាងណាៗ ទឹកក៏ហូរមកខាងនោះៗដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ក្រៃលែង ចំពោះធម៌ណាៗ ដែលគួរ
ID: 636831836545803914
ទៅកាន់ទំព័រ៖