ព្រះត្រៃបិដក ភាគ ២៦

ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ក្រៃលែង​ ​កាលបើ​ហេតុ​នៃ​សតិ​មាន​ហើយ​ ​ចិត្ត​ក៏បាន​ដល់​នូវ​ភាវៈ​ជាក់ច្បាស់​ ​ក្នុង​ធម៌​នោះ​ៗ​ ​ដូច្នោះឯង​។​
 [​៣១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ស្រះ​បោក្ខរណី​ ​៤ជ្រុង​។​ ​មាន​ភ្លឺ​ជាប់​ក្នុង​ផ្ទៃផែនដី​ក៏​ស្មើ​ ​ពេញដោយ​ទឹក​ស្មើ​ត្រឹម​មាត់​ ​ល្មម​ក្អែក​ឱន​ផឹក​បាន​។​ ​បុរស​អ្នកមាន​កំឡាំង​ ​គប្បី​ទំ​លាយ​ភ្លឺស្រះ​បោក្ខរណី​នោះ​ ​អំពី​ខាង​ណាៗ​ ​ទឹក​ក៏​ហូរ​មក​ខា​ងនោះៗ​ ​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ក្រៃលែង​ ​ចំពោះ​ធម៌​ណាៗ​ ​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ ​ដ៏​ក្រៃលែង​ ​កាលបើ​ហេតុ​នៃ​សតិ​មាន​ហើយ​ ​ចិត្ត​ក៏បាន​ដល់​នូវ​ភាវៈ​ជាក់ច្បាស់​ ​ក្នុង​ធម៌​នោះ​ៗ​ ​ដូច្នោះឯង​។​
 [​៣១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​រថ​សេះ​អាជានេយ្យ​ ​ដែល​សារថី​ទឹម​ហើយ​ ​ចត​ទុក​ ​នា​ផ្លូវ​ធំ​បែក​ជា៤​ ​លើ​ផ្ទៃផែនដី​ក៏​ស្មើ​ល្អ​ ​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់
ID: 636831836827990054
ទៅកាន់ទំព័រ៖