ព្រះត្រៃបិដក ភាគ ២៦
ឯភ័យ និងសេចក្តីខ្លាច គ្របសង្កត់ភិក្ខុនោះពុំបានឡើយ ភិក្ខុនោះ តែងគ្របសង្កត់នូវភ័យ និងសេចក្តីខ្លាច ដែលកើតហើយ១។ ជាអ្នកអត់ធ្មត់ ចំពោះត្រជាក់ កំដៅ សេចក្តីឃ្លាន ស្រេក ចំពោះសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ជាអ្នកអត់ធ្មត់ ចំពោះគន្លងពាក្យ ដែលគេពោលអាក្រក់ ដែលមកអាក្រក់ ចំពោះទុក្ខវេទនាទាំងឡាយ ដែលកើតហើយ ដែលមានក្នុងសរីរៈ ជាវេទនាដ៏ខ្លាំងក្លា ក្រហល់ក្រហាយ មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ដែលអាចនាំជីវិតចេញបាន១។ ភិក្ខុនោះ បានដូចសេចក្តីប្រាថ្នា បានមិនលំបាក បានមិនខុសវេលានូវឈាន ទាំង៤ ដែលប្រកបដោយចិត្តដ៏ឧត្តម ហើយនៅជាសុខ ក្នុងបច្ចុប្បន្ន១។ ភិក្ខុនោះ តែងបាននូវការតាក់តែង សំដែងឫទ្ធិបានច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន ឬកាយច្រើន ធ្វើឲ្យត្រឡប់ទៅជាកាយតែមួយក៏បាន នៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន។បេ។ ញុំាងអំណាចកាយ ឲ្យផ្សព្វផ្សាយ រហូតដល់ព្រហ្មលោក ក៏បាន១។ ភិក្ខុនោះ មានត្រចៀកទិព្វ ដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ
ID: 636831837292616629
ទៅកាន់ទំព័រ៖