ព្រះត្រៃបិដក ភាគ ២៦

និង​សំឡេង​មនុស្ស​ ​ឆ្ងាយ​ក៏បាន​ ​ជិត​ក៏បាន១​។​ ​ភិក្ខុ​នោះ​ ​អាច​កំណត់​ដឹងចិត្ត​ ​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​បាន​ ​គឺ​ចិត្ត​របស់​សត្វ​ដទៃ​ ​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​របស់​សត្វ​ដទៃ​ ​ដែល​ប្រាសចាក​រាគៈ​ក្តី​។​បេ​។​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​មូលអារម្មណ៍​ក្តី​.​.​.​ ​ចិត្ត​ដែល​រាយមាយ​ក្តី​.​.​.​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​គឺជា​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​.​.​.​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺជា​លោ​កិ​យៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺជា​លោ​កុត្ត​រៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​តាំងនៅ​ល្អ​ ​ដោយ​សមាធិ​ក្តី​.​.​.​ ​ចិត្ត​ដែល​មិន​តាំងនៅ​ល្អ​ដោយ​សមាធិ​ក្តី​.​.​.​ ​ចិត្ត​ដែល​រួចចាក​កិ​លេ​សាស​វៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​មិនទាន់​រួចចាក​កិ​លេ​សាស​វៈ​ក្តី​.​.​.​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជា​ចិត្ត​មិនបាន​រួចចាក​កិ​លេ​សាស​វៈ១​។​ ​ភិក្ខុ​នោះ​ ​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ ​គឺ​លំដាប់​ខន្ធ​ ​ដែល​អាស្រ័យ​នៅក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​គឺ​រលឹក​ឃើញ១ជាតិ​ ​២ជាតិ​។​បេ​។​ ​ព្រមទាំង​អាការ​ ​គឺ​រូប​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រកូល​ ​ដោយ​ប្រការ​ដូច្នេះ១​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​ពួក​សត្វ​ ​ដែល​ច្យុត​ ​និង​កើតឡើង​ ​
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 636831837530410230
ទៅកាន់ទំព័រ៖