ព្រះត្រៃបិដក ភាគ ២៦
បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះដែរឬ។ បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ទុក្ខទាំងប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខទាំងប៉ុណ្ណេះ គប្បីសាបសូន្យ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះដែរឬ។ បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងនូវការលះបង់អកុសលធម៌ ដឹងនូវការបំពេញកុសលធម៌ ក្នុងបច្ចុប្បន្ននេះ ដូច្នេះឬទេ។ បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបានដឹងទេ។
[៤] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ឮថា អ្នកទាំងឡាយ មិនដឹងថា យើងបានកើតហើយ ក្នុងកាលមុន មិនមែនមិនបានកើតទេ មិនដឹងថា យើងបានធ្វើបាបកម្មទុក ក្នុងកាលមុន មិនមែនមិនបានធ្វើទេ មិនដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ មិនដឹងថា
ID: 636831618936877395
ទៅកាន់ទំព័រ៖