ព្រះត្រៃបិដក ភាគ ២៦

បាន​ពាល់ត្រូវ​នូវ​សម្ផ័​ស្ស​ ​ដោយ​កាយ​.​.​.​ ​បានដឹង​ច្បាស់​ ​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ក៏​មិន​កួច​កាន់​ ​នូវ​និមិត្ត​ ​មិន​កួច​កាន់​ ​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​តែង​គ្រង​សង្កត់​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​នូវ​មនិន្ទ្រិយ​ ​ព្រោះហេតុតែ​មិនបាន​សង្រួម​នូវ​មនិន្ទ្រិយ​ណា​ ​ភិក្ខុ​នោះ​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​មនិន្ទ្រិយ​នោះ​ ​រក្សា​នូវ​មនិន្ទ្រិយ​ ​ដល់​នូវ​ការ​សង្រួម​ ​ក្នុង​មនិន្ទ្រិយ​។​ ​
 [​១៨​]​ ​ភិក្ខុ​នោះ​ ​បរិបូណ៌​ដោយ​ឥន្ទ្រិយសំវរៈ​ ​ដ៏​ប្រសើរ​នេះ​ហើយ​ ​តែង​ទទួល​នូវ​សេចក្តី​សុខ​ ​ដែល​មិន​ច្រឡូកច្រឡំ​ ​ដោយ​កិលេស​ ​ខាងក្នុង​សន្តាន​។​ ​ភិក្ខុ​នោះ​ ​កាល​ឈានទៅមុខ​ ​ឈាន​ថយក្រោយ​ ​ក៏​ជា​អ្នកដឹងខ្លួន​ ​កាល​ក្រឡេក​មើលទៅ​មុខ​ ​ក្រឡេក​មើលទៅ​ទិស​ផ្សេង​ៗ​ ​ក៏​ជា​អ្នកដឹងខ្លួន​ ​កាល​បត់​លា​ ​(​ដៃជើង​)​ ​ក៏​ជា​អ្នកដឹងខ្លួន​ ​កាល​ប្រើប្រាស់​សង្ឃាដិ​ ​បាត្រ​ ​ចីវរ​ ​ក៏​ជា​អ្នកដឹងខ្លួន​ ​កាល​បរិភោគ​ ​ផឹក​ ​ទំពា​ ​ទទួល​រស​ ​ក៏​ជា​អ្នកដឹងខ្លួន​ ​កាល​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ក៏​ជា​អ្នកដឹងខ្លួន​ ​កាល​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេកលក់​ ​ភ្ញាក់ពីដេក​ ​និយាយ​ ​ឬ​ស្ងៀម​ ​ក៏​ជា​អ្នកដឹងខ្លួន​។​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636831628431460455
ទៅកាន់ទំព័រ៖