ព្រះត្រៃបិដក ភាគ ២៦

ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​រូបល្អ​ខ្លះ​ ​មាន​រូបអាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​។​បេ​។​ ​បានដឹង​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​ ​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះ១​។​ ​ភិក្ខុ​នោះ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំងបួន១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កាយគតាសតិ​ ​ដែល​ភិក្ខុ​បាន​ធ្វើឲ្យ​ថ្នឹក​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​តំ​កល់​ ​បាន​ប្រព្រឹត្ត​រឿយ​ៗ​ ​បាន​ប្រារព្ធ​ល្អ​ ​ផ្គត់ផ្គង់​ល្អ​ហើយ​ ​តែង​បាន​នូវ​ ​អានិសង្ស​ ​ទាំង១០ប្រការ​ ​នេះឯង​ ​ជា​ប្រាកដ​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ហើយ​ ​ចំពោះ​ភាសិត​ព្រះមានព្រះភាគ​។​

​ចប់​ ​កាយគតាសតិ​សូត្រ​ ​ទី៩​។​

ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 636831837883820444
ទៅកាន់ទំព័រ៖