ព្រះត្រៃបិដក ភាគ ២៦
សង្ខារូបបត្តិសូត្រ ទី១០
[៣១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវ សង្ខារូបបត្តិ គឺនិយាយអំពីហេតុ កើតឡើងនៃសង្ខារ ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង (ឲ្យស្តាប់)។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៣១៩] ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ
ID: 636831838200628565
ទៅកាន់ទំព័រ៖