ព្រះត្រៃបិដក ភាគ ២៦
លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងពួកខត្តិយមហាសាល។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌ទាំង៥ មានសទ្ធា ជាដើមនោះ ឈ្មោះថា សង្ខារផង ឈ្មោះថា វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងខត្តិយមហាសាលនោះមែន។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងខត្តិយមហាសាលនោះ។
[៣២០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងពួកព្រាហ្មណមហាសាល... ឬគហបតិមហាសាល។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌ទាំង៥ មានសទ្ធាជាដើមនោះ ឈ្មោះថា សង្ខារផង ឈ្មោះថាវិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ
ID: 636831838460663438
ទៅកាន់ទំព័រ៖