ព្រះត្រៃបិដក ភាគ ២៦
[៣២៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា ទសសហស្សព្រហ្ម មានអាយុវែង មានសម្បុរល្អ ច្រើនដោយសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ទសសហស្សព្រហ្ម ផ្សាយរស្មី ដឹងស្គាល់លោកធាតុមួយម៉ឺនបាន។ ពួកសត្វណា កើតក្នុងលោកធាតុមួយម៉ឺននោះ ទសសហស្សព្រហ្ម ក៏ផ្សាយរស្មី ដឹងស្គាល់ពួកសត្វនោះបាន។ ម្នាលភិក្ខុទាំងឡាយ កែវពៃទូរ្យ ដ៏ល្អ មានពន្លឺ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដាក់លើសំពត់កម្ពលលឿង តែងភ្លឺផ្លេក ឆ្លុះរុងរឿង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ទសសហស្សព្រហ្ម តែងផ្សាយរស្មី ដឹងស្គាល់លោកធាតុមួយម៉ឺនបាន ដូច្នោះដែរ។ ពួកសត្វណា កើតក្នុងលោកធាតុមួយម៉ឺននោះ ទសសហស្សព្រហ្ម ក៏ផ្សាយរស្មី ដឹងស្គាល់ពួកសត្វនោះបាន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ
ID: 636831839695794083
ទៅកាន់ទំព័រ៖