ព្រះត្រៃបិដក ភាគ ២៦

លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​សូមឲ្យ​ទៅ​កើតជា​មួយ​នឹង​ទសសហស្ស​ព្រហ្ម​។​ ​ភិក្ខុ​នោះ​ ​តំ​កល់​ចិត្ត​នោះ​ ​អធិដ្ឋាន​ចិត្ត​នោះ​ ​ចំរើន​ចិត្ត​នោះ​ទុក​។​ ​ធម៌​ទាំង៥នោះ​ ​ឈ្មោះថា​ ​សង្ខារ​ផង​ ​ឈ្មោះថា​វិហារធម៌​ផង​ ​ដែល​ភិក្ខុ​នោះ​ ​ចម្រើន​ហើយ​យ៉ាងនេះ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ព្រហ្មលោក​នោះ​ ​បាន​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ផ្លូវ​ ​នេះ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ព្រហ្មលោក​នោះ​។​
 [​៣២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​ប្រកបដោយ​សីលៈ​ ​ប្រកបដោយ​សុតៈ​ ​ប្រកបដោយ​ចាគៈ​ ​ប្រកបដោយ​បញ្ញា​។​ ​ភិក្ខុ​នោះ​ ​បានឮ​ដំណឹង​ថា​ ​សត​សហស្ស​ព្រហ្ម​ ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​ច្រើន​ដោយ​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត​សហស្ស​ព្រហ្ម​ ​ផ្សាយ​រស្មី​ ​ដឹង​ស្គាល់​លោកធាតុ​មួយ​សែន​បាន​។​ ​ពួក​សត្វ​ណា​ ​កើត​ក្នុង​លោកធាតុ​មួយ​សែន​នោះ​ ​សត​សហស្ស​ព្រហ្ម​ ​ក៏​ផ្សាយ​រស្មី​ ​ដឹង​ស្គាល់​សត្វ​នោះ​បាន​។​ ​
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 636831839974670034
ទៅកាន់ទំព័រ៖