ព្រះត្រៃបិដក ភាគ ២៦
[១៩] ភិក្ខុនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង បរិបូណ៌ដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង បរិបូណ៌ដោយសតិ សម្បជញ្ញៈ ដ៏ប្រសើរនេះផង តែងគប់រក នូវសេនាសនៈដ៏ស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះហួសពេលបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏អង្គុយពត់ភ្នែន តម្រង់កាយឲ្យត្រង់ តម្កល់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ ក៏លះបង់ នូវអភិជ្ឈាក្នុងលោក គឺបញ្ចុបាទានក្ខន្ធ មានចិត្តប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យស្អាត ចាកអភិជ្ឈា លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងអស់ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកព្យាបាទ និងសេចក្តីប្រទូស្ត លះបង់ថីនមិទ្ធៈ ជាអ្នកប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ ជាអ្នកមានសតិ និងសម្បជញ្ញៈ ធ្វើចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ
ID: 636831628721837063
ទៅកាន់ទំព័រ៖