ព្រះត្រៃបិដក ភាគ ២៦

ប្រកបដោយ​បញ្ញា​។​ ​ភិក្ខុ​នោះ​ ​បានឮ​ដំណឹង​ថា​ ​ពួក​ទេវតា​ជាន់​សុ​ភៈ​។​បេ​។​ ​ពួក​ទេវតា​ជាន់​បរិត្តា​សុ​ភៈ​.​.​.​ ​ពួក​ទេវតា​ជាន់​អប្បមា​ណា​សុ​ភៈ​.​.​.​ ​ពួក​ទេវតា​ជាន់​សុភ​កិ​ណ្ហៈ​.​.​.​ ​សុទ្ធតែ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ជាន់​សុភ​កិ​ណ្ហៈ​នោះ​។​
 [​៣២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​ប្រកបដោយ​សីលៈ​ ​ប្រកបដោយ​សុតៈ​ ​ប្រកបដោយ​ចាគៈ​ ​ប្រកបដោយ​បញ្ញា​។​ ​ភិក្ខុ​នោះ​ ​បានឮ​ដំណឹង​ថា​ ​ពួក​ទេវតា​ជាន់​វេ​ហប្ផ​លៈ​.​.​.​ ​ពួក​ទេវតា​ជាន់​អ​វិ​ហៈ​.​.​.​ ​ពួក​ទេវតា​ជាន់​អ​ត​ប្បៈ​.​.​.​ ​ពួក​ទេវតា​ជាន់​សុ​ទស្សៈ​.​.​.​ ​ពួក​ទេវតា​ជាន់​សុទស្សី​.​.​.​ ​ពួក​ទេវតា​ជាន់​អក​និ​ដ្ឋៈ​ ​សុទ្ធតែ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​ច្រើន​ដោយ​សេចក្តី​សុខ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​សូមឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​អក​និ​ដ្ឋៈ​។​ ​ភិក្ខុ​នោះ​ ​តំ​កល់​ចិត្ត​នោះ​ ​អធិដ្ឋាន​ចិត្ត​នោះ​ ​ចំរើន​ចិត្ត​នោះ​ទុក​។​ ​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636831840712872257
ទៅកាន់ទំព័រ៖