ព្រះត្រៃបិដក ភាគ ២៦
ធម៌ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថាវិហារធម៌ផង ដែលភិក្ខុនោះ បានចម្រើនហើយ យ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងជាន់អកនិដ្ឋៈនោះបានមែន។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងជាន់អកនិដ្ឋៈនោះ។
[៣២៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា ពួកទេវតា ដែលកើតក្នុងជាន់ អាកាសានញ្ចាយតនៈ សុទ្ធតែមានអាយុវែង ឋិតនៅអស់កាលយូរ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងជាន់អាកាសានញ្ចាយតនៈ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីទៅកើតក្នុងអាកាសានញ្ចាយតនៈនោះ។
ID: 636831840939665229
ទៅកាន់ទំព័រ៖