ព្រះត្រៃបិដក ភាគ ២៦

 [​៣៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​ប្រកបដោយ​សីលៈ​ ​ប្រកបដោយ​សុតៈ​ ​ប្រកបដោយ​ចាគៈ​ ​ប្រកបដោយ​បញ្ញា​។​ ​ភិក្ខុ​នោះ​ ​បានឮ​ដំណឹង​ថា​ ​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​សុទ្ធតែ​មាន​អាយុវែង​ ​ឋិតនៅ​អស់​កាលយូរ​ ​ច្រើន​ដោយ​សេចក្តី​សុខ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​សូមឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ផ្លូវ​ ​នេះ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ជាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ​នោះ​។​
 [​៣៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​ប្រកបដោយ​សីលៈ​ ​ប្រកបដោយ​សុតៈ​ ​ប្រកបដោយ​ចាគៈ​ ​ប្រកបដោយ​បញ្ញា​។​ ​ភិក្ខុ​នោះ​ ​បានឮ​ដំណឹង​ថា​ ​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​អា​កិ​ញ្ចញ្ញា​យតនៈ​.​.​.​ ​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​.​.​.​ ​សុទ្ធតែ​មាន​អាយុវែង​ ​ឋិតនៅ​អស់​កាលយូរ​ ​
ថយ | ទំព័រទី ៤១៣ | បន្ទាប់
ID: 636831841253733192
ទៅកាន់ទំព័រ៖